អ្នកប្រហែលជាធ្លាប់បានលឺរួចមកហើយពីការប្រើប្រាស់សំឡេងសម្រាប់ការបញ្ជាជំនួសឲ្យការវាយអក្សរក៏ដូចជាអត្តបទផ្សេងៗ តែតាមពិតការប្រើប្រាស់សំឡេងគឺមិនសម្រាប់តែបញ្ជាការវាយអក្សរនោះទេគឺវាអាចប្រើប្រាស់សម្រាប់ការបញ្ជាជាច្រើនទៅតាមពាក្យបញ្ជាផ្សេងៗតាមតម្រូវការផ្សេងៗរបស់អ្នកដូចជាបិទកម្មវិធីបើកកម្មវិធីចូលទៅកាន់ទៅកាន់ទីតាំងណាមួយជាដើម ។ ឥឡូវនេះអ្នកប្រើប្រាស់ Windows Se7en ក៏អាចប្រើប្រាស់ការបញ្ជាតាមរយៈសំឡេងរបស់អ្នកបានផងដែរ ដោយគ្រាន់តែអនុវត្តតាមជំហានផ្សេងៗដូចខាងក្រោម៖
ជំហានទី១ អ្នកត្រូវប្រាកដថាអ្នកមាន Microphone សម្រាប់ទទួលនិងបញ្ចូនសំឡេងរបស់អ្នកទៅកាន់ កុំព្យូទ័រ ដូច្នេះអ្នកត្រូវ Setup Microphone ជាមុនសិនៈ
១. ចូលទៅកាន់ Start Menu -> Control Panel -> Speech Recognition
២. ចុចលើ Set up microphone
៣. អនុវត្តតាមការណែនាំផ្សេងៗដែលបង្ហាញលើ Screen កុំព្យូទ័ររបស់អ្នក
Next ->
Next ->
សូមអានតាមប្រយោគដែលបានបង្ហាញ (ក្នុងរូប) ដើម្បីអនុញ្ញាតឲ្យកុំព្យូទ័របានដឹងថាមានសំឡេងឆ្លងកាត់តាមរយៈ Mircophoneរបស់អ្នក និងត្រឹមត្រូវតាមប្រយោគដែលបានបង្ហាញ -> Next->
Next ->
Finish
បញ្ជាក់៖ អ្នកគប្បីជ្រើសរើស Headset Microphone ឫ Desktop Microphone ព្រោះវាអាចផ្ដល់សំឡេងបានល្អ ជាប្រយោជន៍ផ្ដល់ភាពងាយស្រួលក្នុងការបញ្ជាផ្សេងៗ
ជំហានទី២៖ រៀនប្រើប្រាស់សំឡេងរបស់អ្នក ដើម្បីកំណត់បញ្ជាផ្សេងៗ
១. ចូលទៅកាន់ Start Menu -> Control Panel -> Speech Recognition
២. ចុចលើ Take Speech Tutorial
៣. អនុវត្តតាមការណែនាំក្នុងផ្សេងៗក្នុង Speech Recognition Tutorial
សូមនិយាយថា Next
សូមនិយាយថា Next
អ្នកអាចសិក្សាពីការប្រើប្រាស់សំឡេងដោយខ្លួនឯងដោយចុចលើ តួនាទីផ្សេងៗដូចជាៈ
Welcome: ចូលទៅកាន់ Welcome Page របស់ Speech Recognition Tutorial
Basics: ចូលទៅកាន់ការណែនាំផ្សេងៗជាលក្ខណៈមូលដ្ឋាន
Dictation សម្រាប់ការសិក្សាពីការសរសេរអក្សរតាមការអានរបស់អ្នក
Commanding សិក្សាពីបញ្ជាផ្សេងៗលើ Windows
Working With Windows: សិក្សាពីការប្រើប្រាស់ Speech Recognition ជាមួយ Windows
Conclustion: បញ្ចប់ការសិក្សាក្នុង Speech Recognition Tutorial
ជំហានទី៣: បន្ទាប់ពីការ Setup Microphone និងការសិក្សាពីការប្រើប្រាស់សំឡេងរួចហើយអ្នកអាចដំណើរការការបញ្ជារបស់អ្នកដោយដំណើរការ Speech Recognition ដោយចូលទៅកាន់
១. ចូលទៅកាន់ Start Menu -> Control Panel -> Speech Recognition
២.
៣. អនុវត្តការប្រើប្រាស់សំឡេងរបស់អ្នក ដើម្បីបញ្ជាផ្សេងៗដូចជាៈ
start listening: ដើម្បីឲ្យកុំព្យូទ័ររបស់អ្នកចាប់ផ្តើមស្តាប់តាមការបញ្ជារបស់អ្នក
sleeping: សម្រាប់បិទការបញ្ជាកុំព្យូទ័រតាមរយៈសំឡេង
start menu: សម្រាប់បញ្ជាចូលទៅកាន់ Start Menu
start menu -> computer: សម្រាប់ចូលទីកាន់ Start Menu ហើយចូលទៅកាន់ Computer
start notepad: សម្រាប់ដំណើរការកម្មវិធី Notepad
close: សម្រាប់ការបិទកម្មវិធីណាមួយ computers
minimize: សម្រាប់ការ Minimize កម្មវិធីណាមួយ
switch to desktop: សម្រាប់ចូលទៅកាន់ Desktop
អ្នកអាចអនុវត្តក៏ដូចជាសិក្សាបន្ថែមពីការប្រើប្រាស់ដោយខ្លួនអ្នកផ្ទាល់
បញ្ជាក់ៈ Speech Recognition អាចប្រើប្រាស់បានតែភាសា English, French, Spanish, German, Japanese, Simplified Chinese, and Traditional Chines
ចម្លងចេញពី: :ant.com.kh ដើម្បីការចែករំលែក។
ចម្លងចេញពី: :ant.com.kh ដើម្បីការចែករំលែក។
0 comments:
Post a Comment