Thursday, January 17, 2013

បំប្លែង​រូបថតទៅជារូបគំនូរសរខ្មៅ​នៅលើ​អ៊ីនធើណេត

​បច្ចុប្បន្ន​យើងអាច​ប្រើ​កម្មវិធី​ផ្សេងៗ​ជា​ច្រើន ដើម្បី​កែប្រែរូបថត​ឲ្យ​មាន​លក្ខណៈ​ដូចជា​រូបគំនូរ​ដែល​គូរដោយដៃ បាន​យ៉ាង​ងាយស្រួល ។ ទន្ទឹមនឹងការរីក​ចម្រើន​ផ្នែក Windows Application នេះ ផ្នែក Web Application ក៏​មាន​សមត្ថភាព​អាច​បំប្លែង​រូបថតទៅជារូបគំនូរបានដែរ ។ ខ្ញុំ​សូម​ណែនាំ​លោកអ្នក​ឲ្យ​ស្គាល់​គេហទំព័រមួយគឺ http://www.dumpr.net/sketch.phpដែល​អាច​បំប្លែង​រូបគំនូរបាន​យ៉ាង​ងាយស្រួល ។

របៀបធ្វើ
សូមចូល​ទៅកាន់​ url: http://www.dumpr.net/sketch.php  
​បន្ទាប់មក​ចុចលើប៊ូតុង Browse ហើយ​ជ្រើសរើស​រូបភាព​ដែល​ចង់​បំប្លែង រួចចុច open
ចុចលើ Continues ដើម្បី​បន្ដ​ដំណើរ​ការ​
ក្រោយពេល​ដំណើរ​ការ​ចប់​លោកអ្នក​នឹងឃើញដូចរូប​ខាងក្រោម ៖
​លោកអ្នក​អាច​ធ្វើការ share រូបគំនូរនេះ​ទៅកាន់​មិត្ដភក្ដិនៅ​ក្នុង facebook ដោយចុចលើប៊ូតុង Share on Facebook ។  ​លោកអ្នក​ក៏​អាច save ជា image បានដែរ ដោយចុចលើប៊ូតុង save ប៉ុន្ដែវាទាមទា​ឲ្យ​លោកអ្នក​ធ្វើការ​បង់ប្រាក់ជាមុនសិន (តាមរយៈ visa card, paypal…) ។
​ចំណាំ​៖ លោកអ្នក​ក៏​អាច save image ដោយមិនបាច់បង់ប្រាក់បានដែរ គឺ ត្រូវ right click នៅលើ​រូបភាព ហើយយកពាក្យ save image as…


ចម្លងចេញពី: ant.com.kh ដើម្បីការចែករំលែក។

0 comments:

Post a Comment