នៅក្នុងការគ្រប់គ្រងទៅលើ Website អ្នកមិនអាចដឹងបានទេថានៅពេលណាដែល Website របស់អ្នកមានបញ្ហានោះទេ ។ អ្នកមិនអាចនៅជាមួយ Website របស់អ្នកជារៀងរាល់ពេលនោះទេដូចនេះ មានពេលខ្លះ Website របស់អ្នកអាចនឹង down ដែលអ្នកមិនបានដឹង ។ ដូច្នោះហើយយើងនឹងបង្ហាញពីវិធីមួយដែលអាចឲ្យអ្នកដឹងពីពេលវេលាដែល Website របស់អ្នក down ។ នៅលើបណ្ដាញ Internet មាន Website មួយចំនួនផ្ដល់នូវសេវាត្រួតពិនិត្យដំណើរការរបស់ Website ផ្សេងទៀត ។ សេវាកម្មនេះវានឹងផ្ញើជា email ឬ SMS ទៅកាន់អ្នកគ្រប់គ្រង Website ដែលវាត្រួតពិនិត្យជារៀងរាល់ពេលដែល Website របស់គេ down ។ សេវាកម្មនេះមានច្រើន ដែលខ្លះតម្រូវឲ្យបង់ប្រាក់ និងខ្លះទៀតផ្ដល់ឲ្យយើងប្រើដោយឥតគិតថ្លៃ ។ យើងនឹងលើកយក Website free មួយមកបង្ហាញ ។
ដំបូងវាយ http://www.uptimerobot.com/ ដើម្បីចូលទៅកាន់ Website (UptimeRobot)
ចុចនៅលើពាក្យ Start Now ឬ Jump In! ដើម្បីធ្វើការ Register
បំពេញព័ត៌មានដែលត្រូវការ ហើយចុចលើពាក្យ Register វានឹងបង្ហាញផ្ទាំងខាងក្រោមដែលបញ្ជាក់ថាអ្នក Register ជោគជ័យហើយ
ប៉ុន្តែអ្នកមិនទាន់អាចប្រើប្រាស់សេវានេះនៅឡើយទេគឺទាមទារឲ្យអ្នកចូលទៅកាន់ E-mail ដែលអ្នកបានប្រើពេល Register ដើម្បី activate account ដែលអ្នក Register ។
ចុចនៅលើ link ខាងលើ វានឹងចេញផ្ទាំង Activate ខាងក្រោម
ចុចទៅលើពាក្យ Sign-in ដើម្បីចូលទៅក្នុង account របស់អ្នកប្រើប្រាស់សេវាត្រួតពិនិត្យ Website
ក្រោយពេល Sign-in វានឹងបង្ហាញផ្ទាំងខាងក្រោម ៖
- Name : ជាឈ្មោះអ្នកប្រើប្រាស់ដែលអ្នកអាចផ្លាស់ប្ដូរ
- Password : ជាលេខសម្ងាត់សម្រាប់ចូលមកប្រើប្រាស់ដែលអ្នកអាចផ្លាស់ប្ដូរ
- E-mail ជា email សម្រាប់ log in ចូលប្រើប្រាស់ដែលអ្នកអាចផ្លាស់ប្ដូរបាន
- Timezone ជាពេលវេលានៅក្នុងតំបន់របស់អ្នកជ្រើសរើសយក +07:00 – Bangkok, Hanoi, Jakarta រួចចុច Update
- Add Alert Contacts សម្រាប់បន្ថែម contact ឲ្យ send notification ពេល website down ដែលមានដូចជា E-mail, SMS, Twitter, និង iOS Push ។
ត្រឡប់មកកាន់ My Monitors វិញ ហើយចុចលើ button Add New -> please select -> ជ្រើសយក HTTP (s)
ផ្ទាំងខាងក្រោមនឹងបង្ហាញឡើងដែលតម្រូវឲ្យអ្នកបំពេញព័ត៌មាន Website របស់អ្នក
- Friendly Name ៖ សម្រាប់ដាក់ឈ្មោះសម្គាស់ Website របស់អ្នក
- URL ៖ ជា address នៃ Website របស់អ្នក
ចំណាំ៖ សូមធីកនៅក្នុងប្រអប់ Alert Address ដើម្បីទទួលបានសារ Notification ពេលដែល Website down
ខាងក្រោមបង្ហាញពីដំណើរការនៃការត្រួតពិនិត្យ Website របស់អ្នក
ខាងក្រោមបង្ហាញពី E-mail notification ប្រាប់ថា website របស់អ្នក down
ចម្លងចេញពី: ::ant.com.kh ដើម្បីការចែករំលែក។
0 comments:
Post a Comment